តម្លៃមាសបានបន្តការកើនឡើងលើសពី 2900 ដុល្លារក្នុងមួយតម្លឹងកាលពីថ្ងៃច័ន្ទ ទី10 ខែកុម្ភៈ បន្ទាប់ពីការគំរាមកំហែងពន្ធថ្មីបន្ថែម 25% លើការនាំចូលដែក និងអាលុយមីញ៉ូម របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ តម្លៃមាស បានកើនឡើង 1.6% ដោយកើនដល់ 2905.24 ដុល្លារក្នុងមួយតម្លឹង នឹងអាចកើនដល់ 2934.40 ដុល្លារក្នុងមួយតម្លឹងនៅសហរដ្ឋអាមេរិក ខណៈដែលលោក ហ្វីលីប ស្ត្រេបល (Phillip Streible) ប្រធានយុទ្ធសាស្រ្តអាមេរិកបាននិយាយថា ការកើនឡើង 45 ដឺក្រេ របស់មាសចាប់តាំងពីខែធ្នូមក អាចនឹងបន្តកើនឡើងបន្ថែមទៀតរហូតដល់ 3250 ឬ 3500 ដុល្លារក្នុងមួយតម្លឹង។