គ្រោះថ្នាក់ចរាចរណ៍លើរថយន្តក្រុងមួយគ្រឿងក្នុងប្រទេសបូលីវី បានសម្លាប់មនុស្សយ៉ាងហោចណាស់ 31 នាក់ និងជាង 15 នាក់ទៀងរងរបួស។ យោងតាមមន្ត្រីប៉ូលីសក្នុងតំបន់បាននិយាយថា អ្នកបើកបររថយន្តក្រុង ទំនងជាបាត់បង់ម្ចាស់ការ បណ្តាលឲ្យរថយន្តក្រឡាប់ធ្លាក់ចុះទៅក្នុងជ្រោះជម្រៅជិត 800 ម៉ែត្រ។ ប្រភពបានបន្តថា ក្នុងចំណោមអ្នករងរបួស ក្នុងនោះ មានមនុស្សពេញវ័យ 10 នាក់ និងកុមារ 4 នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរថា ឧបទ្ទវហេតុនេះ តែងតែកើតមានឡើងនៅក្នុងប្រទេសបូលីវី យោងតាមផ្លូវភ្នំ មានការបត់បែនច្រើន ដែលបង្កឲ្យមានការលំបាក ជាពិសេស នៅពេលដែលម្ចាស់រថយន្តបើកបរក្នុងល្បឿនលឿន។