កំដៅនៅក្នុងទីក្រុង រីអូ ដេ ជេនីរូ របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់ 44°C នៅថ្ងៃច័ន្ទ ទី17 ខែកុម្ភៈ ដែលជំរុញឲ្យមានការព្រមានជាលើកដំបូង។ ការព្រមានអំពីកម្រិតកំដៅ 4 ឬ ហិដ 4 "Heat 4" ត្រូវបានធ្វើឡើង នៅពេលដែលសីតុណ្ហភាពកើនឡើងដល់ចន្លោះពី 40 ទៅ 44°C ដែលរំពឹងថា នឹងបន្តវាយប្រហារមកលើប្រទេសប្រេស៊ីលក្នុងរយៈពេលយ៉ាងហោចណាស់ 3 ថ្ងៃទៀត។ ទន្ទឹមនឹងនេះ អាជ្ញាធរក្នុងតំបន់ ក៏បានប្រកាសឲ្យប្រជាជនជៀសវាងការប៉ះពាល់ដោយផ្ទាល់នឹងពន្លឺព្រះអាទិត្យ និងផឹកទឹកឲ្យបានគ្រប់គ្រាន់។