ធ្លាក់រថយន្តក្រុងពីលើស្ពាន សម្លាប់មនុស្សយ៉ាងហោចណាស់មនុស្ស 51 នាក់នៅប្រទេសហ្គាតេម៉ាឡា
រថយន្តក្រុងមួយគ្រឿងដែលផ្ទុកអ្នកដំណើររាប់សិបនាក់ ធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ប្រទេសហ្គាតេម៉ាឡា បានបើកធ្លាក់ចេញពីស្ពានចូលទៅក្នុងជ្រោះជម្រៅ 20 ម៉ែត្រ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 51 នាក់។ យោងតាមអាជ្ញាធរ សាកសពបុរសចំនួន 36 នាក់ និងស្ត្រី 15 នាក់ ត្រូវបានបញ្ជូនទៅកន្លែងបញ្ចុះសព ដែលរៀបចំឡើងសម្រាប់ឧបទ្ទវហេតុនេះ។ លោកប្រធានាធិបតីហ្គាតេម៉ាឡាលោក បឺណាដូ អារេវ៉ាឡូ (Bernardo Arevalo) បានប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ នឹងបានដាក់ពង្រាយកងទ័ព និងភ្នាក់ងារគ្រោះមហន្តរាយជាតិ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គោះ និងស្វែងរក។