យោងតាមអាជ្ញាធរពន្លត់អគ្គីភ័យក្នុងតំបន់បានឲ្យដឹងថា មានមនុស្ស 6 នាក់បានស្លាប់ ប្រមាណ 7 នាក់ រងរបួស និង 14 នាក់ ទៀតត្រូវបានជួយសង្គ្រោះ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះការដ្ឋានសំណង់រមណីយដ្ឋានមួយកន្លែងនៅក្នុងទីក្រុងកំពង់ផែ ប៊ូសាន របស់ប្រទេសកូរ៉េខាងត្បូង។ របាយការណ៍បានបន្តថា មនុស្សប្រមាណ 100 នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីទីតាំង ស្របពេលដែលអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតពីមូលហេតុ។