រូបភាពពីយន្តហោះដ្រូនបានបង្ហាញពីការបំផ្លិចបំផ្លាញដោយគ្រោះទឹកជំនន់នៅក្នុងប្រទេសបូតស្វាណា។ លោកប្រធានាធិបតី ឌូម៉ា បូកូ (Duma Boko) បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ 7 នាក់បានស្លាប់ ក្នុងនោះមានកុមារ 3 នាក់ ហើយអ្នកស្រុកប្រមាណ 1700 នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃ ដែលបង្កជាទឹកជំនន់ភ្លាមៗ។ ជាមួយគ្នានេះ អាជ្ញាធរបានប្រកាសបិទសាលារៀន និងផ្លូវជាបណ្ដោះអាសន្ន។