ក្រុមហ៊ុន អេប ផល (Apple) បានប្រកាសកាលពីថ្ងៃច័ន្ទ ទី24 ខែកុម្ភៈថា ខ្លួននឹងចំណាយប្រាក់ 500 ពាន់លានដុល្លារអាមេរិក ក្នុងការវិនិយោគរយៈពេល 4 ឆ្នាំខាងមុខ ដែលនឹងរួមបញ្ចូលរោងចក្រដ៏ធំនៅរដ្ឋតិចសាស់ សម្រាប់ម៉ាស៊ីនផ្ទុកទិន្នន័យរបស់បញ្ញាសិប្បនិម្មិត និងបន្ថែមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រមាណ 2 ម៉ឺនកន្លែង។ គម្រោងនេះធ្វើឡើង បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន លោក ធីម ឃុក (Tim Cook) បានជួបពិភាក្សារជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន ដែលថាផលិតផលជាច្រើនរបស់ក្រុមហ៊ុន អេបផល ដែលបង្គុំឡើងដោយរោងចក្រនៅក្នុងប្រទេសចិន អាចប្រឈមនឹងពន្ធ 10% ដែលដាក់ដោយលោក ត្រាំ កាលពីដើមខែនេះ។