បាត់ដំបង ៖ 

កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។  

កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅចំណុចអូរខ្សី ស្ថិតក្នុងភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០៣នាក់រួមមាន ! /១-ឈ្មោះ អ៊ុន សំនៀង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ /២-ឈ្មោះ វាំង ស៊ុន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិបឹងទឹម ឃុំ តាប៉ុន ស្រុកសង្កែ /៣- ឈ្មោះ សយ ស៊ុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ។

  វត្ថុតាងដកហូតរួមមាន៖

  - ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន ០២កញ្ចប់ ទម្ងន់ ២.១៩ ក្រាមទាំងសំបក - អំពូលទែម៉ូម៉ែត្រ(សម្រាប់ប្រើប្រាស់គ្រឿងញៀន)ចំនួន០១ ដែលមានសារធាតុញៀនជាប់នៅក្នុងនោះ និងសម្ភារះប្រើប្រាស់មួយចំនួនទៀត - ទូរស័ព្ទដៃចំនួន៣គ្រឿង - ការណូតស្មាច់ចំនួន០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធី៕