លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី18 ខែកុម្ភៈថា លោកអាចនឹងជួបជាមួយលោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងខែនេះ នឹងបានច្រានចោលការព្រួយបារម្ភរបស់ប្រទេសអ៊ុយក្រែន ដែលគ្មានវត្តមានក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ស្តីពីការបញ្ចប់សង្រ្គាមនោះ។ លោក ត្រាំ បានច្រានចោលក្តីបារម្ភរបស់ប្រទេសអ៊ុយក្រែន ដែលគ្មានវត្តមាននៅក្នុងកិច្ចប្រជុំ ដោយនិយាយថា ទីក្រុងគៀវ អាចធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសរុស្ស៊ីតាំងតែពីបីឆ្នាំមុន ដើម្បីបញ្ចៀសការឈ្លានពានដោយទីក្រុងម៉ូស្គូ ហើយថាប្រទេសអ៊ុយក្រែនគួរតែរៀបចំការបោះឆ្នោត នឹងថា លោកនឹងមិនប្រឆាំងនឹងសហភាពអឺរ៉ុបនោះទេ ប្រសិនបើពួកគេចង់បញ្ជូនកងទ័ពរក្សាសន្តិភាពទៅកាន់ប្រទេសអ៊ុយក្រែន។