អ្នកចាត់ការក្រុមកីឡាបាល់ទាត់ពិធីករកីឡាកម្ពុជា លោក គុជ ឆៃយ៉ាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមបរិច្ចាគឈាម ក្នុងព្រឹត្តការណ៍បរិច្ចាគឈាម១០០០សាក់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីរួមចំណែកជួយដល់សង្គមជាតិរបស់យើង ស្របពេលដែលតម្រូវការឈាមមានការកើនឡើងច្រើនពី ១ថ្ងៃទៅ១ថ្ងៃ។

លោក គុជ ឆៃយ៉ាង បានបន្តថា នៅថ្ងៃទី១៨នោះ ក្រៅពីការបរិច្ចាគឈាមក៏មានការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា មួយក្រុមបាល់ទាត់គុនខ្មែរ ដើម្បីជាចលនាបំផុសស្មារតីក្នុងការចូលរួមបរិច្ចាគឈាមជួយជីវិតមនុស្សផងដែរ។