កាលពីថ្ងៃព្រហស្បតិ៍ ទី ខែកុម្ភៈ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានអនុញ្ញាតឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការធ្វើដំណើរ សំដៅលើបុគ្គលិករបស់តុលាការឧក្រិដ្ឋអន្តរជាតិ ដែលធ្វើការស៊ើបអង្កេតលើពលរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជាអ៊ីស្រាអែលជាដើម។ ជំហានថ្មីនេះ ធ្វើឡើងស្របពេលនឹងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ រួមជាមួយអតីតរដ្ឋមន្ត្រីការពារជាតិ និងមេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប្រកាសចាប់ខ្លួនជុំវិញសង្រ្គាមនៅតំបន់ហ្គាហ្សានោះ។ គួរបញ្ជាក់ផងដែរថា ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលរងការចោទប្រកាន់នៅសហរដ្ឋអាមេរិក និងរារាំងពួកគេ ក្រុមគ្រួសារ ពីការធ្វើដំណើរទៅអាមេរិក។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ មានសមាជិក 125 ប្រទេស គឺជាតុលាការអចិន្ត្រៃយ៍ ដែលអាចកាត់ទោសបុគ្គលណាម្នាក់ ចំពោះឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មឈ្លានពានប្រឆាំងនឹងទឹកដីនៃរដ្ឋជាសមាជិក។