កំពង់ឆ្នាំង ៖

សមត្ថកិច្ចខេត្តកំពង់ឆ្នាំង នៅតែបន្តកម្ទេចបទល្មើសនេសាទដោយមិនលើកលែងនោះឡើយ គ្រាដែល៦១ទីតាំង ប្រវែងជិត៣ម៉ឺនម៉ែត្រ ត្រូវបានរុះរើនិងកម្ទេចចោលនៅនិងកន្លែង។ 

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី១០កុម្ភៈ ២០២៥ ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដោយបាន សហការជាមួយយោធភូមិភាគទី៥ កងពលតូចលេខ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស៩១១ កម្លាំងសរុបចំនួន៨០នាក់និងបានប្រើប្រាស់មធ្យោបាយការណូតតូចធំ ធ្វើការ    បង្ក្រាបបទល្មើសនេសាទជាច្រើនករណីនៅចំណុចវាលភក់ ស្ថិតក្នុងភូមិសាស្ត្រភូមិក្រមាល់, ភូមិបឹងវាល ឃុំប្រឡាយមាស ស្រុកកំពង់លែង និង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។    

ជាលទ្ធផល សមត្ថកិច្ច បានកម្ទេចឧបករណ៍ល្មើសច្បាប់ស្តីពីជលផល បានចំនួន៦១  ទីតាំង ក្នុងនោះ ឡុកចំនួន១៣១ឡុក របាំងស្បៃមុងប្រវែង២៩,៨០០ម៉ែត្រ  ចម្រឹង ១,១៧២ដើមនិងចាក់លែងកូនត្រីចម្រុះប្រហែល១២៥គីឡូក្រាម ចូលដែនធម្មជាតិវិញ៕