កណ្តាល ៖ 

ហេតុការណ៍ជនសង្ស័យជាបងប្រុស ប្រើប្រាស់គ្រឿងញៀន តែងតែស្រែកជេរបញ្ចោ ដេញគប់ដេញកាប់ និងគម្រាមថានឹងសម្លាប់ប្អូនស្រីខ្លួនឯងនេះ កើតហេតុនៅវេលាម៉ោង០៩និង៣០នាទីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិបទុមសាគរ ឃុំ កោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។  

ជនរងគ្រោះ មានឈ្មោះ ចាន់ អ៊ី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ត្រូវជាប្អូនស្រីបង្កើត។ ចំនែកជនសង្ស័យដែលត្រូវជាបងបង្កើតរូបនេះ មានឈ្មោះ ចាន់ អួ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ មិនពិតប្រាកដ និងមានទីលំនៅជាមួយគ្នាក្នុងភូមិបទុមសាគរ ឃុំ កោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ធ្លាប់មានប្រវត្តិជាប់ពន្ធធនាគារខេត្តកណ្ដាលរយៈពេល០១ឆ្នាំ០១ខែ អំពីបទលួច ។  

ចំពោះវត្ថុតាងចាប់យកបានពីជនសង្ស័យ មាន៖ -កាំបិតបុ័ងតោចំនួន០១ដើម ផ្លែដែកដងឈើ ប្រវែង០,២០ ស.ម(0ក្បៀស២០សង់ទីម៉ែត្រ) ។   

សមត្ថកិច្ច បន្តទៀតថា÷ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំនិងតែងតែរករករឿងឡូឡាជេបញ្ចោរទៅជនរងគ្រោះជាប្អូនស្រី ហើយ នៅថ្ងៃកើតហេតុ ជនសង្ស័យបានស្រែកជេរឡូឡានិងបានយកកាំបិតបុ័ងដេញកាប់និងយកដុំឈើគុបទៅលើជនរងគ្រោះជាប្អូនស្រី តែកាប់និងគប់មិនត្រូវ។ លុះនៅវេលាល្ងាចថ្ងៃដដែល  ជនសង្ស័យឃើញជនរងគ្រោះនៅក្រោមផ្ទះ ក៏យកកាំបិតបុ័ងតោដេញកាប់ទៅលើជនរងគ្រោះម្ដងទៀត តែកាប់មិនត្រូវ។

ក្រោយទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះជាប្អូនស្រីភ្លាម នៅវេលាម៉ោង០៩និង០០ នាទីថ្ងៃទី១២ ខែកុម្ភៈ  ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងប្រជាការពារ ក្រុមប្រឹក្សាឃុំ ចុះដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕