អាជ្ញាធរប្រទេសម៉ិកស៊ិកូបានប្រកាសកាលពីថ្ងៃអាទិត្យ ទី16 ខែកុម្ភៈថា ខ្លួនបានរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនជាង 4 តោនពីទីតាំងនានាដូចជា មន្ទីរពិសោធន៍ ឃ្លាំងស្តុកទំនិញនៅក្នុងរដ្ឋ ស៊ីណាឡាវ ដែលកំពុងផ្ទុះឡើងនៃអំពើហិង្សា។ គួរបញ្ជាក់ផងដែរថា សម្ពាធពីសហរដ្ឋអាមេរិកលើប្រទេសម៉ិកស៊ិកូ ក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀនបានកើនឡើង ចាប់តាំងពីការផ្តើមអាណត្តិទីពីរនៃរដ្ឋបាលរបស់កប្រធានាធិបតី ត្រាំ ដែលបានគម្រាមកំហែងថានឹងបន្ថែមពន្ធគយ ប្រសិនបើរដ្ឋាភិបាលម៉ិកស៊ិកូ មិនមានចំណាត់ការច្បាស់លាស់ក្នុងការគ្រប់គ្រងស្ថានការណ៍ព្រំដែន។