រាជធានីភ្នំពេញ ៖ 

មនុស្សប្រុសស្រីជាច្រើននាក់បម្រើកាងារក្នុងហាងមួយកន្លែងយីហោ« ម្លប់ធ្នង់មានលាភ» ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានសហការជាមួយនិងកម្លាំងខណ្ឌ បានធ្វើការចុះត្រួតពិនិត្យនិងបង្ក្រាបជាក់ស្ដែងនៅវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២៥ នៅហាងយីហោ «ម្លប់ធ្នង់មានលាភ» ដែលស្ថិតនៅលើផ្លូវ ១៩៥២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌែនសុខ រាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថាដោយទីតាំងភោជនីដ្ឋានយីហោ «ម្លប់ធ្នង់មានលាភ» ខាងលើនេះ សង្ស័យថាមានលួចបង្កប់នូវបម្រើសេវ៉ាផ្លូវភេទខុសច្បាប់ ទើបខាងកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយសមត្ថកិច្ចខណ្ឌសែនសុខ បានចុះមកឆ្មក់បង្ក្រាប ក្នុងនោះដែរ បានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់រួមទាំងថៅកែផងដែរ។

ក្រោយមក សមត្ថកិច្ច ក៏បានឃាត់និងនាំខ្លួន មនុស្សប្រុសស្រីជាច្រើននាក់ដែលបម្រើកាងារនៅក្នុងហាងខាងលើយីហោ« ម្លប់ធ្នង់មានលាភ» ដឹកយកទៅអគ្គស្នងការនគរបាល ជាតិ ដើម្បីបន្តតាមនិតិវិធីច្បាប់៕