កំពង់ស្ពឺ ៖
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនបា នបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ ព័ន្ធករណីគ្រឿងញៀន ២ទីតាំងផ្សេងគ្នា។
ជនសង្ស័យទី១៖ឈ្មោះ ជុំចាន់ធឿន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន នៅចំណុចបន្ទប់ជួល ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងជនសង្ស័យទី២ ៖ ឈ្មោះ ហ៊ុន បូរិន្ទ ហៅ បូរ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន នៅចំនុចភូមិត្រពាំងគិន ឃុំព្នាយ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាងដែលចាប់យកបាន រួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាត់ញៀន១កញ្ចប់ ទម្ងន់១.៧៧ ក្រាម(១ក្បៀស៧៧ក្រាម) និង០១កញ្ចប់ទៀត(ទម្ងន់៤.០០ ក្រាម),ទូរស័ព្ទចំនួន ០៦គ្រឿង (ខូច៣គ្រឿង),ម៉ូតូចំនួន ០២គ្រឿង ព្រមទាំងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនមួយគ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕