ភ្នំពេញ ៖ 

មានការឆ្លងចរន្តអគ្គីសនីឆាបឆេះបង្គោលភ្លើងមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៩និង២០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់អោយដឹងថារយៈពេលប៉ុន្មានថ្ងៃមុន មានករណីឆាបឆេះ ហើយ គាត់បានឃើញក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ដែលបានចុះកាត់ខ្សែកាប្លិ៍ដែលរញ៉េរញ៉ៃ នៅលើបណ្តោយផ្លូវលេខ១៩ ជាធម្មតា ។ ស្រាប់តែនៅថ្ងៃកើតហេតុ ក្រុមការងារដែលចុះកាត់ខ្សែកាប្លិ៍ បានបន្តចុះកាត់ទៀត ហើយកំឡុងពេលឡើងទៅនោះសង្ស័យកាត់ច្រឡំចំខ្សែភ្លើង ដែលរញ៉េរញ៉ៃជាប់គ្នាជាមួយខ្សែកាប្លិ៍ បណ្តាលអោយបែកផ្កាភ្លើង បង្កកើតទៅជាអណ្តាតភ្លើង ឆេះខ្សែភ្លើងនិងខ្សែកាប្លិ៍ ជាប់និងបង្គោលផ្អើល ហើយ ពលរដ្ឋ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមកជួយបាញ់ពន្លត់តែម្តង ។ 

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងចំនួន០១គ្រឿង បាញ់ទឹកពន្លត់រហូតរលត់ជាស្ថាពរ ៕