អ្នកប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់ចំនួន២៥នាក់ រួមនិងវត្ថុតាងផង ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង

National • February 26, 2025
 អ្នកប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់ចំនួន២៥នាក់ រួមនិងវត្ថុតាងផង ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង

បាត់ដំបង ៖ 

អ្នកប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់ចំនួន២៥នាក់ រួមនិងវត្ថុតាងផង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

សមត្ថកិច្ច បានបញ្ជាក់ថា អ្នកប្រព្រឹត្តទាំង២៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបើកកិច្ចប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ចំនួន០២កន្លែងផ្សេងគ្នាក្នុងមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៥ ក្រោមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ ដែលមានលោកវរៈសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោក វរសេនីយ៍ឯក កោ ស៊ុនកាំង នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ជាអ្នកដឹកនាំផ្ទាល់។

សមត្ថកិច្ច បានបញ្ជាក់ជូនថា ល្បែងភ្នាល់ជល់មាន់នេះ កើតមាននៅតាមមូលដ្ឋានមួយចំនួន បើទោះបីសមត្ថកិច្ចធ្វើការបង្រ្កាបយ៉ាងណា ក៏អ្នកប្រព្រឹត្តិ នៅតែបន្តឆ្លៀតប្រព្រឹត្តិក្នុងទ្រង់ទ្រាយតូចឬធំ ហើយបញ្ហានេះ សមត្ថកិច្ច នឹងបន្តបង្រ្កាបជាបន្តបន្ទាប់ទៀត៕ 







x Enlarged Image