កម្មវិធីគុនខ្មែរប៉ុស្តិ៍លេខ៥ នៅថ្ងៃសៅរិ៍សប្តាហ៍នេះមានការប្រកួតសរុបទាំងអស់ចំនួន ៥គូ។ សម្រាប់គូទី១ ទម្ងន់ធ្ងន់ ៧៥គីឡូក្រាម បង្គោលក្រហមកីឡាករ សែន ជិនឡុង មកពីក្លឹបមហិទ្ធិរិទ្ធមេសថ្ងកខេត្តស្វាយរៀង ប្រកួតជាមួយបង្គោលខៀវកីឡាករ នាគ ធឿនថៃ មកពីក្លឹបនាគនាំសំណាងនរាយណ៍តេជៈគុនខ្មែរ។
រីឯគូទី២ ទម្ងន់ស្រាល ៥១គីឡូក្រាម បង្គោលក្រហមកីឡាករ អាន ទុំ មកពីក្លឹបសុភានូគុនខ្មែរ ប្រកួតជាមួយបង្គោលខៀវកីឡាករ រិទ្ធី ម៉ាឡាយ មកពីក្លឹប Super Fight & Gym ។
ចំណែកឯគូទី៣ ទម្ងន់ស្រាល ៥១គីឡូក្រាម បង្គោលក្រហមកីឡាករ វុទ្ធី វណ្ណដា មកពីក្លឹបប្រដាល់យុវជនគុនខ្មែរ ប្រកួតជាមួយបង្គោលខៀវកីឡាករ ប្រាក់ ស៊ីថាត មកពីក្លឹបតាឯកដំបងដែកមានរិទ្ធ។
លុះចូលដល់គូទី៤ ជាគូមិត្តភាពអន្តរជាតិរវាងកីឡាករ បឺត ថ្មដា ប្រកួតជាមួយកីឡាករចិន លូ ស៊ីលីន។ គូនេះធ្វើការប្រកួតក្នុងទម្ងន់ ៥៤គីឡូក្រាម។
និងគូទី៥ ដែលជាគូចុងក្រោយប្រចាំកម្មវិធី ធ្វើឡើងក្នុងទម្ងន់ ៦៣.៥គីឡូក្រាម។
បង្គោលក្រហមកីឡាករ ធា នុរាជ មកពីក្លឹបមហិទ្ធិរិទ្ធមេសថ្ងកខេត្តស្វាយរៀង ប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា ហ្ស៊ូម៉ូហ្ស៊រ។
កម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរិ៍ទី១ ខែមីនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ នៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស។ បងប្អូនអាចចូលទស្សនាផ្ទាល់បានដោយសេរី!