ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា គឺកងទ័ពប្រជាធិបតេយ្យការែន បានប្រគល់មនុស្ស 260 នាក់ មកពីជាតិសាសន៍ផ្សេងៗគ្នា ដែលសង្ស័យមានជាប់ពាន់ពន្ធ័ក្នុងប្រតិបត្តិការខុសច្បាប់តាមប្រពន្ធ័អ៊ីនធឺណិត។ ប្រទេសថៃកាលពីសប្តាហ៍មុនបានកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈទៅកាន់តំបន់ព្រំដែនចំនួន 5 ក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសនេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ទីតាំងឆបោកតាមប្រពន្ធ័អ៊ីនធឺណេតដែលកំពុងកើនឡើង។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិឆ្នាំ 2023 បានឲ្យដឹងថា ទីតាំងឆបោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងនៅតាមព្រំដែនប្រទេសថៃ មីយ៉ាន់ម៉ា ត្រូវបានសង្ស័យថា បានចាប់បង្ខាំងមនុស្សរាប់សែននាក់នៅក្នុងប្រតិបត្តិការអនឡាញខុសច្បាប់ ដែលបង្កើតចំណូលបានរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។