កំពង់ឆ្នាំង៖

សមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនក្មេងទំនើង១ក្រុម ចំនួន១០នាក់ បន្ទាប់ពីបង្ហោះម៉ូតូតាមផ្លូវ ក្នុងស្រុករលាប្អៀរ ហើយ ត្រូវបានគេផុសចែកចាយក្នុងបណ្តាញសង្គម។ 

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងជំនាញព្រហ្មទណ្ឌស្រុករលាប្អៀរ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងសហការជាមួយប៉ុស្តិ៍រដ្ឋបាលចំនួន៤ប៉ុស្តិ៍ ក្នុងស្រុករលាប្អៀរ បានចុះស្រាវជ្រាវស៊ើបអង្កេតករណីក្មេងបង្ហោះម៉ូតូខាងលើ ដែលផេកហ្វេសបុកឈ្មោះ ”Mun កំប្លែង” បានបង្ហោះរូបភាពវីដេអូរ នូវសកម្មភាពក្មេងមួយក្រុមបង្ហោះម៉ូតូ ហើយនិយាយថាសមត្ថកិច្ចកំពង់ឆ្នាំង ជួយមើលផង។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថាការឃាត់ខ្លួននេះ ធ្វើជាបន្តបន្ទាប់រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៥។ 

១០-ឈ្មោះទិត្យ សុណាន់ជី ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិស្រាំងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង 

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើង បានឆ្លើយសារភាពថាខ្លួន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧និង ៣០នាទី នៅចំណុចផ្លូវកោងវាងក្រុង ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្កំពង់ឆ្នាំង ពួកគេ បានដាក់ម៉ូតូតំរាបគ្នាលើផ្លូវជាតិលេខ៥ ក្នុងគន្លងផ្លូវម៉ូតូ ដើម្បីថតរូបនិងថតជាវីដេអូ។ ពេលនោះដែរ មាន២នាក់ ក្នុងចំណោមពួកគេ បានជិះម៉ូតូបង្ហោះពិតប្រាកដមែន គឺ ឈ្មោះថូ សាវី និង ម្នាក់ទៀតមិនស្គាល់ឈ្មោះនិងអាសយដ្ឋាន ព្រោះពួកគេទើបនឹងស្គាល់គ្នា៕