ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារទី11 ខែកុម្ភៈនេះថា សហរដ្ឋអាមេរិក កំពុងបង្កការគំរាមកំហែងផ្នែកសន្តិសុខយ៉ាងធ្ងន់ធ្ងរជាថ្មីម្តងទៀត តាមរយៈការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅកាន់កំពង់ផែរបស់ប្រទេសកូរ៉េខាងត្បូង ហើយថា កងកម្លាំងយោធារបស់ខ្លួន បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការចាំបាច់ណាមួយ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបន្តបញ្ជាក់ថា នាវាមុជទឹក យូអែសអែស អាឡិចសាន់ដ្រៀរ (USS Alexandria) របស់អាមេរិក បានចូលចតនៅកំពង់ផែក្រុង ប៊ូសាន របស់កូរ៉េខាងត្បូង ដើម្បីផ្គត់ផ្គង់ សម្រាក នឹងផ្តល់ឱកាសសម្រាប់កងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក្នុងការផ្លាស់ប្តូរ និងបង្កើនការការពាររួម។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើងបាននិយាយថា "យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទង្វើយោធាដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក ដែលអាចបង្កឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធានៅក្នុងតំបន់ជុំវិញឧបទ្វីបកូរ៉េ និងវិវឌ្ឈន៍ទៅជាជម្លោះយ៉ាងពិតប្រាកដ"។