ភ្នំពេញ ៖
សម្ភារៈនិងយានយន្តជាច្រើនគ្រឿង បានរងការឆាបឆេះនៅវេលាម៉ោង១១និង៤០នាទីយប់រំលងអធ្រាត្រ ថ្ងៃអាទិត្យទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅចំណុចឃ្លាំងមួយកន្លែង ភូមិទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចឱ្យដឹងថា ម្ចាស់ទីតាំងខាងលើ មានឈ្មោះ សេក ឌី ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ប្រភេទសំណង់ រោងផ្ញើររថយន្តដែលមានទំហំ ៤ម៉ែត្រគុណនិង១៦ ម៉ែត្រ។ រីឯមូលហេតុនៃអគ្គិភ័យ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ចំពោះការខូចខាតសម្ភារៈរួមមាន៖
១- រថយន្តចំនួន០១គ្រឿង ម៉ាក Toyota Tacoma ពណ៌ស ២- ម៉ូតូកង់បី ចំនួន០១គ្រឿង និងម៉ូតូ០៥គ្រឿង។ ករណីនេះ ពុំបណ្ដាលឱ្យមានមនុស្សរងរបួសឬស្លាប់នោះឡើយ ។
កម្លាំងការិយាល័យបង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ស្មើនិង០៤ម៉ែត្រគូប៕