កណ្ដាល ៖
សមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យបានម្នាក់ករណីប្រើប្រាស់និងរក្សាទុកនៅសារធាតុញៀនខុសច្បាប់ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ៥០នាទី ត្រង់ចំណុច ៖ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល។
ជនសង្ស័យ ចំនួន ០១នាក់៖ ១- ឈ្មោះ យីវ ឡាដាំង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពាមសាលាឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ វិជ្ជាមានមាននូវសារធាតុញៀនក្នុងទឹកនោម (+)។ (ឃាត់ខ្លួន)។
បើតាមសមត្ថកិច្ច បានឲ្យដឹងថានៅថ្ងៃកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្អាងភ្នំ សហការណ៍ជាមួយកម្លាំងប្រជាការពារ បានចុះល្បាតក្នុងមូលដ្ឋានឃុំរបស់ខ្លួន លុះដល់ចំណុចកើតហេតុខាងលើ ក៏បានជួបជនសង្ស័យ ដោយមានការសង្ស័យ សមត្ថកិច្ចយើង ឃាត់សួរនាំឈ្មោះ យីវ ឡាដាំង និងធ្វើការត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន ០៥ កញ្ចប់តូច រួចក៏នាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំដើម្បីធ្វើការសាក សួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា៖ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនទិញពីបុរសម្នាក់មិនស្គាល់ នៅម្ដុំភូមិទួលសាលា ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្ដាល តម្លៃ ៥០០០០៛(ប្រាំម៉ឺនរៀល)។
បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្អាង ដើម្បីកសាងសំណុំរឿង បន្តអនុវត្តចាត់ការតាមនីតិវីធី៕