ក្រសួងការពារជាតិប្រទេសរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធ ទី27 ខែកុម្ភៈថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន 128 គ្រឿង ដោយ 83 គ្រឿងត្រូវបានទម្លាក់នៅតំបន់ ក្រាសណូដា (Krasnodar) របស់រុស្ស៊ី និង 30 គ្រឿងទៀត ត្រូវបានបាញ់ទម្លាក់នៅតំបន់គ្រីមៀរ ដែលនេះ គឺជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតដែលធ្វើឡើងដោយប្រទេសអ៊ុយក្រែនលើប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ។ ជាមួយគ្នានេះ កងទ័ពអាកាសប្រទេសអ៊ុយក្រែនក៏បានរាយការណ៍ថា កងទ័ពរុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន 177 គ្រឿង និងកាំជ្រួចមីស៊ីលចំនួន 3 គ្រឿងមកលើប្រទេសអ៊ុយក្រែន ដោយក្នុងនោះ 110 គ្រឿងត្រូវបានបាញ់ទម្លាក់ នឹង 66 គ្រឿងផ្សេងទៀតវាយប្រហារខុសគោលដៅ។