កំពង់ឆ្នាំង ៖
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ បុកជាមួយម៉ូតូ១គ្រឿង បណ្តាលអោយមានមនុស្សម្នាក់ បានស្លាប់ និងម្នាក់ទៀត រងរបួសស្រាល។ ករណីនេះ បានកើតឡើងនៅម៉ោងប្រមាណ០៩និង៤៥នាទី ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្សារពង្រ ស្ថិតក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ភាគីរថយន្តបង្ក ម៉ាក HYUNDAI MIGHTY ពណ៌ទឹកក្រូច ពាក់ផ្លាក់លេខ ភ្នំពេញ3F-6957 បើកបរដោយឈ្មោះ ហាន់ រត្ន័ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិសំរោង ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកពីទិសខាងជើងទៅទិសខាងត្បូង មកដល់ចំណុចកើតហេតុ បានបុកម៉ូតូ០១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1E-2300 បើកបរដោយឈ្មោះ សេម ចិ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិ ក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង មានអ្នករួមដំណើរ០១នាក់ទៀត( ត្រូវជាប្រពន្ធ )ឈ្មោះ សឹង ប៉ុម ភេទស្រី អាយុ៦៦ឆ្នាំ បើកឆ្លងកាត់ផ្លូវជាតិលេខ៥ពីទិសខាងលិច ទៅទិសខាងកើត (ក្នុងដំណើរខ្វែងទិសគ្នា)។
ហេតុការណ៍នេះ បានបណ្តាលអោយស្លាប់ ០១ នាក់ ខាងភាគីបើកបរម៉ូតូ និងរបួស ០១ នាក់ (ស្រាល ) ។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ដោយឡែក រថយន្ត បានចាប់យកមករក្សាទុកនៅកន្លែងសមត្ថកិច្ច រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់៕