ភ្នំពេញ ៖ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៥ ជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានពីបុរសជាអ្នករត់កង់បី បានឲ្យដឹងថាមុនពេលកើតហេតុ បុរសខាងលើ បានជិះរថយន្តតាក់ស៊ី ពីបាវិតមកភ្នំពេញ ក្នុងតម្លៃ៨ម៉ឺនរៀល  លុះជិះមកដល់ម្តុំស្ពានអាកាសក្បាលថ្នល់ បុរសរូបនោះ បានឲ្យក្រដាស់៥០ដុល្លារ ចាស់មួយទៅខាងតាក់ស៊ី តែតាក់ស៊ីអត់យក រូបគាត់ជាអ្នករត់កង់បី បានចេញលុយជំនួសឲ្យទៅតាក់ស៊ីចំនួន៨ម៉ឺនរៀល សិន ។ 

ប្រភពដដែល បានបន្តទៀតថាបន្ទាប់មក បុរសរូបនោះ បានឲ្យគាត់ឌុបមករកផ្ទះសំណាក់មួយកន្លែង ម្តុំស្ពានអាកាសស្ទឹងមានជ័យ ហើយគោលបំណងជិះរថយន្ដបន្តទៅខាងស្វាយស៊ីសុផុន។ លុះជិះមកដល់ចំនុចស្ទឹងមានជ័យ បុរសរូបនោះ បានឲ្យលុយ ក្រដាស់៥០ដុល្លារទៅបុរសអ្នករត់កង់បី តែលុយនោះរៀងចាស់ពេក ទើបបុរសជាអ្នករត់កង់បី ដឹកដើរដូរគេគ្រប់កន្លែង តែគេមិនទទួលដូរ។ បុរសជាអ្នកអ្នកជិះរូបនោះ បានចុះពីលើកង់បីបំរុងគេចចេញ ទើបគាត់ចាប់កអាវជាប់ កើតជាហិង្សាវាយគ្នាទៅមក បណ្តាលអោយរងរបួសបន្តិចបន្តួច តែម្តងទៅ  ។ 

ដោយឡែក បុរសជាអ្នកជិះកង់បី វិញ បានឲ្យដឹងថារូបគាត់បានជិះកង់បី ពីក្បាលថ្នល់មកទីតាំងខាងលើ ហើយគោលបំណងជិះរថយន្តបន្តទៅស្វាយស៊ីសុផុន។ លុះមកដល់ បានឲ្យលុយទៅខាងកង់បី បែរជាថាគាត់ចាយលុយក្លែងក្លាយ គ្រាន់តែលុយគាត់រៀងចាស់បន្តិចតែប៉ុណ្ណោះ ចឹងហើយក៏កើតចេញជាហិង្សា តែម្តង។ 

ក្រោយពេលកើតហេតុ ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ សួរនាំពីដំណើររឿង រួចហើយ ភាគីទាំងសងខាង ក៏បានយល់ថាជារឿងភាន់ច្រឡំគ្នា ក៏សម្រេចបញ្ចប់រឿងបំបែកផ្លូវគ្នារៀងៗខ្លួន  ៕