ក្រសួងការពារជាតិប្រទេសរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃព្រហស្បត្តិ ទី6 ខែកុម្ភៈថា កងទ័ពរបស់ខ្លួនបានបន្តការបាញ់ប្រហារយ៉ាងខ្លាំងក្លាជាមួយកងកម្លាំងអ៊ុយក្រែននៅតំបន់ ឃឺក របស់ប្រទេសរុស្ស៊ី។ កងទ័ពរុស្ស៊ី ក៏បានវាយបកតបតនូវការវាយប្រហាររបស់កងកម្លាំងអ៊ុយក្រែនចំនួន 8 លើក ដោយសម្លាប់ទាហានអ៊ុយក្រែនជាង 200 នាក់ សម្ភារៈ 50 បូករួមទាំងរថក្រោះចំនួន 8 គ្រឿង និងរថយន្តប្រយុទ្ធថ្មើរជើងចំនួន 5 គ្រឿង។ យ៉ាងណាមិញ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានរាយការណ៍អំពីការប៉ះទង្គិចគ្នាសរុបចំនួន 66 លើក នៅតំបន់ជួរមុខ ដោយយោធាអ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហាររុញច្រានកងទ័ពរុស្សីចេញពីតំបន់ ខាខូវ, ផកក្រូវ និងតំបន់ ឃឺក របស់រុស្ស៊ី។