សៀមរាប៖ 

កាលពីវេលាម៉ោង ១៩.០០នាទី ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុភូមិ ត្រពាំងប្រិយ៍ ឃុំ ពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បណ្តាឲ្យរថយន្តមួយគ្រឿងត្រូវភ្លើងឆាបឆេះទាំងស្រុង  ។

តាមការបញ្ជាក់របស់លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូទ្រនិគម បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តម៉ាក ហៃឡែនឌ័រ ០១គ្រឿង បើកបរដោយមិនប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកដើមឈើ បង្កឲ្យរថយន្តឆាបឆេះតែម្តង ។ 

លោកបានបន្តទៀតថា ដោយទទួលបាន ព័ត៌មានពីហេតុការណ៍នេះភ្លាម អធិការដ្ឋាននគរបាលស្រុកបានបញ្ចេញកម្លាំងនគរបាល និង រថយន្តពន្លត់អគ្គីភ័យ ១គ្រឿង ទៅជួយអន្តរាគមន៍ពន្លត់ ដើមី្ប ការពារកុំឲ្យឆេះរាលទៅប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋនៅទីនោះ ។ ក្នុងហេតុការណ៍នេះ កម្លាំងជំនាញបានធ្វើកាបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់មួយរថយន្ត ទើបទ្រទ្រង់ស្ថានភាពបានទាំងស្រុង នៅវេលាម៉ោង១៩និង៥៧នាទី។ ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ តែធ្វើឲ្យរថយន្ត ១គ្រឿងខូចខាតទាំងស្រុង ។ 

បច្ចុប្បន្ន កម្លាំងជំនាញ បានធ្វើកំពុងធ្វើការស្រាវជ្រាវ រកម្ចាស់រថយន្តបង្កផងដែរ   ៕