បាត់ដំបង :

សាកសពបុរសម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតទឹកស្ទឹងសង្កែ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ ចំណុចក្នុងស្ទឹងសង្កែ (មុខវេទិកាអុំទូកខេត្តបាត់ដំបង) ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

សាកសពដែលពលរដ្ឋប្រទះឃើញអណ្តែតទឹកស្ទឹងសង្កែខាងលើនេះ ភេទប្រុស អាយុ ប្រហែល៣០ឆ្នាំ ស្លៀកខោខូវប៊យជើងវែង ពាក់អាវយឺតដៃខ្លីពណ៌ស នូវមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ។

ហើយរហូតមកដល់ពេលនេះសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញយកទៅ  តំកល់ទុកនៅវត្តប៉ាឆា ក្នុងក្រុងបាត់ដំបង ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕