ភ្នំពេញ ៖ 

យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលទៅបុកគូទរថយន្តធុនធំមួយគ្រឿង ពេញទំហឹង បណ្ដាលឲ្យបោកបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងម៉ោង ០១និង២០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ ២១៧ ស្ថិតក្នុងភូមិជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាស រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CM-1080 ធ្វើដំណើរក្នុងល្បឿនលឿនដូចហោះ បានជ្រុលចង្កូតបុកគូទរថយន្តធុនធំមមួយគ្រឿង ដែលបានឈប់នៅលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង ។ 

ភ្លាមៗនោះម្ចាស់រថយន្តឃើញដូច្នេះ បានបើករថយន្តចេញពីកន្លែងកើតហេតុ បាត់ស្រមោល បន្សល់ទុកតែម៉ូតូរងគ្រោះនៅនិងកន្លែងកើតហេតុ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងសមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក រង់ចាំសាច់ញាតិ មកយកត្រលប់ទៅផ្ទះវិញ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ រួចបានយកទៅកម្កល់នៅវត្ត សំបួរ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕