ជាមុខមាត់ថ្មីមួយទៀតសម្រាប់វិស័យគុនខ្មែរ និងជាការត្រៀមបង្ហាញខ្លួននៅលើដែនដីអង្គរនៃយើង ដែលជាតំបន់ប្រមូលផ្ដុំភ្ញៀវទេសចរណ៍ចជាតិអន្តរជាតិ ជាច្រើន។
នៅថ្ងៃនេះ នៅលើបណ្ដាយសង្គមរបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញអំពីសម្មិតផលថ្មី មួយទៀតគឺត្រៀមបើកសង្វៀនថ្នាលប្រដាល់គុនខ្មែរប្រចាំខេត្តសៀមរាប តែម្ដង ។
ដោយខ្លឹមសារទាំងស្រុងបានរៀបរាប់ថា« ថ្ងៃនេះបានចុះទៅខេត្តសៀមរាប ដើម្បីពិនិត្យទីតាំងត្រៀមបើកសង្វៀនថ្នាលប្រដាល់គុនខ្មែរប្រចាំខេត្តសៀមរាប ស្ថិតនៅផ្សាររាត្រីផ្លូវ60ម៉ែត្រ ជាប់រង្វង់មូលអប្សរា ដែលត្រៀមបើកដំណើរការជាអចិន្ត្រៃយ៍ ចាប់ពីដើមខែមិនា ឆ្នាំ2025 ខាងមុខនេះតទៅ។ ក្នុងឱកាសនោះដែរ ក៏បានចុះទៅសួរសុខទុក្ខ លោកគ្រូ សាំង សៃ មន្ត្រីអាជ្ញាកណ្តាលចៅក្រមរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំខេត្តសៀមរាប ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ពេលទៅបំពេញការងារនៅខេត្តព្រះវិហារ កាលពីសប្តាហ៍កន្លងទៅ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនសម្រាប់រ៉ាប់រងថ្លៃព្យាបាល។»
គួររំលឹកថា សម្រាប់ការបើកអោយមានសង្វៀនថ្នាលប្រដាល់គុនខ្មែរនេះត្រូវបានឯកឧត្តម ខូវ ឆាយ ដែលជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានខ្នះខ្នែងស្វែងរកដៃគូសហការដើម្បីរៀបចំជាបន្តបន្ទាប់ ជាអចិន្ត្រៃយ៍មួយចំនួនដោយផ្ដើមចេញពីខេត្តបាត់ដំបង បន្តទៅខេត្តសៀម និងត្រៀមនៅខេត្តដ៍ទៃទៀត ក្នុងការបណ្ដុះបណ្ដាល និងចំរេញយកធន់ធានថ្នាលវ័យក្មេង ដើម្បីអភិវឌ្ឈន៍ខ្លួនជាកីឡាករ ប្រដាល់គុនខ្មែរ អាជីព ត្រៀមចូលរួមការប្រកួតលក្ខណៈជាតិ អន្តរជាតិគ្រប់កម្រិត ដូចបណ្ដាកីឡាកររៀមច្បង ដែលបាននិងកំពុងតែជោគជ័យខ្លាំងលើវិស័យគុនខ្មែរមួយនេះ ។