រដ្ឋបាលខេត្តស្វាយរៀង ផ្តល់ទំហំដីចំនួន ២០០០ ម៉ែត្រការ៉េ ដល់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដើម្បីសាងសង់ មជ្ឈមណ្ឌលកីឡាលើទឹក

Sports • February 07, 2025
 រដ្ឋបាលខេត្តស្វាយរៀង ផ្តល់ទំហំដីចំនួន ២០០០ ម៉ែត្រការ៉េ ដល់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដើម្បីសាងសង់ មជ្ឈមណ្ឌលកីឡាលើទឹក

ឯកឧត្តម បណ្ឌិត មាស សារិន អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានដឹកនាំប្រតិភូ សហព័ន្ធ ចូលរួមកិច្ចប្រជុំ ជាមួយរដ្ឋបាល ខេត្តស្វាយរៀង ដើម្បីពិភាក្សាពាក់ព័ន្ធការងារដីធ្លី ដែលត្រៀមសាងសង់ មជ្ឈមណ្ឌលកីឡាលើទឹក ខេត្តស្វាយរៀងក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង ។

លោក គង់ សុភាព គ្រូជំនួយបាននិយាយថា កិច្ចប្រជុំជាមួយរដ្ឋបាលខេត្តស្វាយរៀងដែលមានលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង ដើម្បីពិភាក្សាពាក់ព័ន្ធការងារដីធ្លី ដែលត្រៀមសាងសង់មជ្ឈមណ្ឌល កីឡាលើទឹកខេត្តស្វាយរៀងស្ថិតនៅទន្លេវ៉ៃគោ ផែនការសាងសង់មជ្ឈមណ្ឌលកីឡាក្រោមការដឹកនាំពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។

លោកគ្រូជំនួយបានបន្តថា រដ្ឋបាលខេត្តស្វាយរៀងបានផ្តល់ទំហំដីចំនួន ២០០០ ម៉ែត្រការ៉េ ដើម្បីសាងសង់មជ្ឈមណ្ឌលកីឡានៅលើទឹក ឬមជ្ឈមណ្ឌលកីឡាអណ្តែតទឹកលើកដំបូងនៅប្រទេសកម្ពុជា ។ មជ្ឈមណ្ឌលកីឡាបានផ្តល់ភាពងាយស្រួលសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងក្រុមកីឡាករ-កីឡាការិនីទូកកានូ និងរ៉ូអ៊ីងក្នុងហ្វឹកហាត់ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា។






x Enlarged Image