កំពង់ស្ពឺ ៖
មនុស្សចំនួន០៣នាក់ បានស្លាប់ភ្លាមៗនៅក្នុងកាប៊ីនរថយន្ត ខណៈដែលរថយន្តចំនួនពីរគ្រឿងបុកគ្នាចំពីមុខយ៉ាងពេញទំហឹង ខណៈដែលបើកបរបញ្ច្រាសទិសគ្នា។
ហេតុការណ៍រថយន្តបុកគ្នាបណ្តាលឱ្យស្លាប់មនុស្ស០៣នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ។
មន្ត្រីនគរបាលស្រុកភ្នំស្រួច បាននិយាយឱ្យដឹងថា សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ៕