ក្រុមអត្តពលិកកីឡាជិះក្ដាររំអិលកម្ពុជា ធ្វើដំណើរទៅដល់ខេត្តហឺឡុងជាង (Heilongjian) សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមប្រកួតកីឡារដូវរងាអាស៊ីក្នុងឆ្នាំ២០២៥ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានអត្តពលិក១២៧៥នាក់មកពី៣៤ប្រទេសចូលរួមប្រកួតលើ៦៤វិញ្ញាសា ក្នុង១១ប្រភេទកីឡា។

នេះជាលើកទី១ ហើយសម្រាប់កម្ពុជា ក្នុងនាមប្រទេសតំបន់ត្រូពិច ប្រទេសក្ដៅ ហើយមានក្រុមកីឡាដែលបានចូលរួមកីឡារដូវរងាកម្រិតអាស៊ី នៅទីក្រុង Harbin ប្រទេសចិន។ នេះជាមោទកភាពមួយដែលកម្ពុជាយើង ជាកំណត់ត្រាលើកទី១ក្នុងប្រវត្តិសាស្ត្រដែលបានចូលរួមការប្រកួតកីឡាអាស៊ីរដូវរងា។ នេះជាគោលនយោបាយ និងចក្ខុវិស័យរបស់អូឡាំពិកអន្តរជាតិ ដែលឱ្យប្រទេសក្ដៅ និងមិនមានខែត្រជាក់ មិនមានទឹកកក ជំរុញឱ្យមានការប្រកួតកីឡារដូវរងានេះទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន តែធ្វើម៉េចកុំឱ្យអត់ចូលរួមប្រកួត ត្រូវតែមានការចូលរួមប្រកួត។លោក អន ចិន្ត្រាសំរិត មន្ត្រីគណៈកម្មាធិ.   ការធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ក្រុមអត្តពលិកកម្ពុជា បានមកធ្វើដំណើរដល់ទីលានប្រកួតនៅរមណីយដ្ឋានស្គីយ៉ាពួលី (Yabuli) ស្ថិតនៅភាគអាគ្នេយ៍ និងចំងាយ១៧៧គីឡូម៉ែត្រពីទីក្រុងម្ចាស់ផ្ទះហាពីង (Harbin) ។ ខណៈដែលពួកគេនឹងត្រូវប្រកួតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។

គួបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រនៃកីឡាកម្ពុជា ដែលមានអត្តពលិកចូលរួមការប្រកួតកីឡារដូវរងាអាស៊ី ។ ដោយក្នុងនោះកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុបចំនួន ៩រូប ទៅចូលរួម៕