លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីម្តងទៀតកាលពីថ្ងៃអាទិត្យ ទី16 ខែកុម្ភៈ នូវការគាំទ្ររបស់លោកចំពោះសកម្មភាពបន្ទាប់របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ លោក ត្រាំ បាននិយាយប្រាប់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ ឲ្យ "ធ្វើអ្វីដែលលោកចង់បាន" ចុះ បន្ទាប់ពីក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង 3 នាក់ដែលបានសន្យាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើង នៅពេលដែលលោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថាថ្មីម្តងទៀតនូវការគាំទ្ររបស់លោកចំពោះផែនការរបស់លោក ត្រាំ ក្នុងការផ្ទេរជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា ដើម្បីអភិវឌ្ឈន៍តំបន់នេះឡើងវិញ។