ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអេហ្ស៊ីប លោក ឡៅ លីគៀង បាននិយាយកាលពីថ្ងៃចន្ទ ទី17 ខែកុម្ភៈថា ដំណោះស្រាយរដ្ឋពីរ គឺជាមធ្យោបាយប្រាកដនិយមតែមួយគត់ ដើម្បីបំបែកវដ្តនៃជម្លោះរវាងជនជាតិប៉ាឡេស្ទីន និងអ៊ីស្រាអែល។ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់លើកទី 4 នៃសម្ព័ន្ធសកលសម្រាប់ការអនុវត្តដំណោះស្រាយរដ្ឋពីរនៅទីក្រុងគែរប្រទេសអេហ្ស៊ីប លោក ឡៅ បានបន្តថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ហ្គាហ្សា ហើយជឿជាក់ថា សហគមន៍អន្តរជាតិគួរតែជំរុញឲ្យមានការអនុវត្តពេញលេញ និងបន្ត នៃកិច្ចព្រមព្រៀងបទឈប់បាញ់។ តំបន់ហ្គាហ្សា គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីប៉ាឡេស្ទីន ហើយការរៀបចំណាមួយនាពេលអនាគតសម្រាប់តំបន់ហ្គាហ្សា គួរតែគោរពតាមឆន្ទៈរបស់ប្រជាជនប៉ាឡេស្ទីន គោរពតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។