ក្រុមអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែង ត្រូវបានស្វាគមន៍ និងអបអរសាទរយ៉ាងខ្លាំងនៅក្នុងទីក្រុង រ៉ាម៉ាឡា បន្ទាប់ពីកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោសត្រូវបានធ្វើឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ ក្រុមហាម៉ាស់ បានប្រគល់សាកសពចំណាប់ខ្មាំងអ៊ីស្រាអែល 4 នាក់ ខណៈដែលខ្លួនរង់ចាំការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ត្រឡប់មកវិញ។ គួរបញ្ជាក់ផងដែរថា ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ រួមមានការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន 33 នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនប្រមាណ 2000 នាក់ ព្រមនិងការដកកងទ័ពអ៊ីស្រាអែលចេញពីទីតាំងមួយចំនួននៅតំបន់ហ្គាហ្សា ក៏ដូចជាការបើកឲ្យមានលំហូរចូលនៃជំនួយ។