រាជធានីភ្នំពេញ ៖
បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯ បុរសម្នាក់ទៀតរួមដំណើជាមួយ រងរបួសធ្ងន់ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នា ជ្រុលទៅបុកនិងរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាក បើកទិសដៅបញ្រ្ចាសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនាវេលាម៉ោង ១២:៥០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុងសង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
អ្នករបួស មានឈ្មោះ បៃណារី ភេទប្រុស អាយុ២១ឆ្នាំ មុចរបជាកម្មកររោងចាក់មានស្រុក កំណើត រសនៅភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
រីឯ អ្នកស្លាប់សព រង គ្រោះ ឈ្មោះ វ៉ាន់ ហុង ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ ធ្វើ ការ រោងចក្រ បច្ចុប្បន្នស្នាក់ នៅ បែក ចាន ស្រុក អង្គ ស្នួល មាន ស្រុក កំណើត នៅ ខេត្ត សៀមរាប ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេត គេឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-7533 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន។ ខណៈពេលជិះមកកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត ម៉ាកសាំងយ៉ុង មួយគ្រឿងមិនចាំស្លាកលេខ បើកមកទិសដៅបញ្រ្ចាសគ្នាពីលិចមកកើត ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកជាមួយនិងម៉ូតូជនរងគ្រោះ ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯរថយន្តវិញ បន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំពូលជា បណ្តោះសន្ន រួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯ ស្រុកកំណើត តាមប្រពៃណី ចំណែកឯរថយន្តសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវនៅពេល ក្រោយ៕