ប្រទេសថៃ បានកាត់ផ្តាច់ចរន្តអគ្គិសនី ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងសេវាអ៊ីនធឺណេតទៅកាន់តំបន់ចំនួន 5 តាមបណ្តោយព្រំដែនរវាងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃពុធ ទី5 ខែកុម្ភៈ ក្នុងគោលបំណងបង្រ្កាបក្រុមជនខិលខូច ដែលត្រូវរាយការណ៍ថា បានចាប់ឃុំខ្លួនមនុស្សជាច្រើននាក់។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ឧបនាយករដ្ឋមន្ត្រីប្រទេសថៃ លោក ភូមិថាម វីឆាយ៉ាឆៃ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិមួយ ដោយលោកបាននិយាយថា ការលួចបន្លំតាមប្រព័ន្ធអ៊ីនធឺណែត ឬ អនឡាញ ហ្រ្វដ (Online Fraud) បានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋថៃយ៉ាងធ្ងន់ធ្ងរ និងបានក្លាយជាបញ្ហាសន្តិសុខជាតិ ហើយបន្ទាប់ពីការស៊ើបអង្កេត រដ្ឋាភិបាលថៃបានរកឃើញថាចំណុចតភ្ជាប់ព្រំដែនទាំង 5 នេះ គឺមានទំនាក់ទំនងទៅនឹងសកម្មភាពបោកប្រាស់តាមប្រពន្ធ័អ៊ីនធឺណិត ។