កំពត ៖
ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរ បាលខេត្តកំពត បានដាក់បទបញ្ជាឲ្យអធិការនគរបាលស្រុកដងទង់ លោកសេង សុគន្ធចាត ដឹកនាំកម្លាំងដេញតាមចាប់ចោរ លួចលុយលោក នៅវត្តដងទង់ ។
ការដេញតាមប្រមាញ់ចាប់ចោរលួចលុយវត្តនេះ កើតឡើងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១០និង៣៥នាទីព្រឹក នៅចំណុចវត្តដងទង់(ចាស់) ស្ថិតក្នុងភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។
ជនសង្ស័យដែលចូលលួចលុយនៅវត្តនេះ មានឈ្មោះ ឡាយ គិត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដំណាក់ស្នួល ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បានធ្វើសកម្មភាពចូលទៅលួចលុយលោក ក្នុងវត្តដងទង់ ខណៈព្រះសង្ឃមិនមានការប្រុងប្រយ័ត្ន។
ព្រះសង្ឃជាជនរងគ្រោះ ព្រះនាម សោម ឡុច ភេទប្រុស ព្រះជន្មាយុ ៧០ព្រះវស្សា គង់ នៅវត្តដងទង់ ដែលស្ថិតនៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បាត់បង់ប្រាក់ចំនួន ៧០០,០០០៛ (ចិតសិបម៉ឺនរៀល) និងសម្ភារៈមួយចំនួនទៀត៕