ការវាយប្រហារបំផ្ទុះគ្រាប់បែកកើនឡើងនៅទីក្រុង កូកូតា ប្រទេសកូឡុំប៊ី

International • February 21, 2025
ការវាយប្រហារបំផ្ទុះគ្រាប់បែកកើនឡើងនៅទីក្រុង កូកូតា ប្រទេសកូឡុំប៊ី

ការវាយប្រហារជាច្រើនលើកបានផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបានបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងក្នុងចំណោមអ្នកស្រុករស់នៅក្នុងទីក្រុង កូកូតា របស់ប្រទេសកូឡុំប៊ី។ ការវាយប្រហារ បានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប៉ូលីស ជាមួយនឹងការបាញ់ប្រហារ និងការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ខណៈដែលយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ 6 នាក់រងរបួសក្នុងការវាយប្រហារនេះ។ យោងតាមអង្គការជួយកុមារ មានមនុស្សប្រមាណ 85.000 នាក់ បានរងផលប៉ះពាល់ដោយអំពើហិង្សានៅក្នុងតំបន់ចាប់តាំងពីថ្ងៃទី 16 ខែមករា ដែលក្នុងនោះមានកុមារយ៉ាងហោចណាស់ 14.600 នាក់ ត្រូវបានផ្លាស់ទីលំនៅ។






x Enlarged Image