យោងតាមក្រសួងការពារជាតិប្រទេសរុស្ស៊ីបានអះអាងថា កងទ័ពរបស់ខ្លួន បានបើកការវាយលុកជាច្រើនលើកលើកងកម្លាំងអ៊ុយក្រែននៅតំបន់ជាច្រើនទាំងនៅក្នុងតំបន់ ខាខូវ ដូញ៉េត ឃឺសិន និង ហ្សាព័រីហ្សា ដោយបានកម្ទេចអាវុធ ឧបករណ៍យោធា ស្ថានីយ៍មូលដ្ឋានសង្គ្រាមអេឡិចត្រូនិច ឃ្លាំងរំសេវ និងឃ្លាំងផ្ទុកប្រេងឥន្ធនៈរបស់អ៊ុយក្រែន។ លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានពិពណ៌នាថា នេះ ជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីបីឆ្នាំមុន។ កងកម្លាំងអាកាសប្រទេសអ៊ុយក្រែនក៏បានរាយការណ៍ថា កងទ័ពរុស្ស៊ី បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកចំនួន 267 គ្រឿង ក្នុងនោះ 138 គ្រឿងត្រូវបានបាញ់ទម្លាក់ ហើយការវាយប្រហារនេះ ក៏បានបង្កការខូចខាតយ៉ាងខ្លាំងនៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុងគៀវ។