កណ្តាល ៖
ភាពមិនរាងចាលនៃជនសង្ស័យដែលធ្លាប់ជាប់ពន្ធនាគា រហូត០៣លើករួចមកហើយ អំពីករណីលួច តែពេលបានចេញមកវិញ ក៏ទៅលួចម៉ាស៊ីនមូមទឹករបស់អ្នក ភូមិទៀត ដែលហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០២៥ នៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងត្រូវ សមត្ថកិច្ចតាមស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យបាន នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ ២០២៥ បាន ម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួន ។
លោកវរៈសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់អោយ ដឹងថាជនរងគ្រោះឈ្មោះ ប៊ន រស្មី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ។ ចំនែកជនសង្ស័យ មានគ្នីគ្នាចំនួន០២នាក់ ÷
១- ឈ្មោះ សាំង សំរេច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ត្រូវបានឃាត់ខ្លួន និងទី០២- ឈ្មោះ លឹម សុងហេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ បានរត់គេចខ្លួន។
ចំពោះសំភារ:បាត់បង់និងយកបានមកវិញ ជាម៉ាស៊ីនបូមទឹក ម៉ាក EY20 ROBIN កម្លាំង៨សេស ចំនួន០១គ្រឿង ។
ក្រោយពីសាកសួររួច កម្លាំងជំនាញសុំគោលការណ៍មេឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងតាម នីតិវិធី ។ ចំណែកជនសង្ស័យឈ្មោះ លឹម សុងហេង កម្លាំងជំនាញសហការជាមួយកម្លាំង ប៉ុស្តិ៍ កំពុងបន្តការស្រាវជ្រាវបន្ថែមទៀត ៕