លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី4 ខែកុម្ភៈថា សហរដ្ឋអាមេរិក នឹងគ្រប់គ្រងតំបន់ហ្គាហ្សា ហើយនឹងទទួលខុសត្រូវចំពោះការរុះរើគ្រាប់បែក និងអាវុធនៅក្នុងតំបន់។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានព្រមានអំពីអំពើហិង្សាបន្ថែមទៀត ប្រសិនបើកិច្ចព្រមព្រៀងចំណាប់ខ្មាំងរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល បរាជ័យ។ គួរបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេលពីរសប្តាហ៍ប៉ុណ្ណោះក្នុងអាណត្តិទីពីរជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក  ត្រំា កំពុងធ្វើជាម្ចាស់ផ្ទះទទួលលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ នៅសេតវិមាន ដើម្បីពិភាក្សាអំពីអនាគតនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងយុទ្ធសាស្រ្តដើម្បីទប់ទល់នឹងប្រទេសអ៊ីរ៉ង់ ព្រមទាំងការជំរុញថ្មីសម្រាប់កិច្ចព្រមព្រៀងធ្វើឲ្យល្អប្រសើរឡើងវិញរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។