រថយន្តកុងតឺន័រ មួយគ្រឿង ទំនងជាបើកលឿនខ្វះការប្រុងប្រយ័ត្ន ក្រឡាប់ផ្ងាជើងផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ

National • February 10, 2025
 រថយន្តកុងតឺន័រ មួយគ្រឿង ទំនងជាបើកលឿនខ្វះការប្រុងប្រយ័ត្ន ក្រឡាប់ផ្ងាជើងផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ ៖

រថយន្តកុងតឺន័រពាក់ផ្លាកលេខ ភ្នំពេញ 3C-7460 មួយគ្រឿង ទំនងជាបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតក្រឡាប់ផ្ងារជើងនៅក្រោមដីស្ពានអាកាសស្ទឹងមានជ័យ រួចអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល សំណាងល្អមិនបង្កអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ 

ករណីនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅចំណុចផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល មិនដឹងរត់ទៅដល់ណាទេ៕ 









x Enlarged Image