កម្មវិធីគុនខ្មែរប៉ុស្តិ៍លេខ៥ នៅសប្តាហ៍នេះមាន ៥គូប្រកួតជូនពុកម៉ែបងប្អូនទស្សនា។

សម្រាប់គូទី១ ទម្ងន់ ៤៥គីឡូក្រាម កីឡាការិនី លុយ ពិសី មកពីក្លឹបចក្រវាឡគុនខ្មែរ ប្រកួតជាមួយការិនីឡាករ លី ស្រីណុច មកពីក្លឹបតាឡីដំរីមានរិទ្ធ។គូទី២ ទម្ងន់ ៦០គីឡូក្រាម កីឡាករ លី សុផែន មកពីក្លឹប អេ ភូថង គុនខ្មែរ ប្រកួតជាមួយកីឡាករ រិទ្ធ ប៊ុននុន មកពីក្លឹបគុជសាលសគុនខ្មែរ។

គូទី៣ ទម្ងន់ ៥៤គីឡូក្រាម កីឡាករ ឡុង សីហា មកពីក្លឹប សាល វ័ន្ត កីឡា ខេត្តមណ្ឌលគិរី ប្រកួតជាមួយនឹងកីឡាករ វីរៈ ភារម្យ មកពីក្លឹបការិយាល័យទី៥ កងទ័ពជើងគោក។លុះចូលដល់គូទី៤ ជាគូមិត្តភាពអន្តរជាតិ ក្នុងទម្ងន់ ៥៤គីឡូក្រាមរវាងកីឡាករ ម៉ាលី ខ្លាតូច មកពីក្លឹប NPN ស សុម៉ាលី គុនខ្មែរ ប្រកួតជាមួយនឹងកីឡាករ ភេត ផាយ៉ាក់ មកពីប្រទេសថៃ និង

គូទី៥ ជាគូចុងក្រោយប្រចាំកម្មវិធី ប្រកួតក្នុងទម្ងន់ ៥៤គីឡូក្រាមរវាងកីឡាករ សុភាព សុភ័ក្រ្ក មកពីក្លឹបសុភាពគុនខ្មែរ ប៉ះជាមួយកីឡាករមកពីប្រទេសមីយ៉ាន់ម៉ា។

ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរិ៍ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ នៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស។ ពុកម៉ែបងប្អូនអាចចូលរួមទស្សនាបានដោយសេរី!