ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ប៉ះជាមួយក្រុមបាល់ទាត់គុនខ្មែរ នៃការប្រកួតបាល់ទាត់មនុស្សធម៌ ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត” នាថ្ងៃទី១៨ កុម្ភៈ

Sports • February 13, 2025
ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ប៉ះជាមួយក្រុមបាល់ទាត់គុនខ្មែរ នៃការប្រកួតបាល់ទាត់មនុស្សធម៌ ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត” នាថ្ងៃទី១៨ កុម្ភៈ

នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា លោករឿង សោភ័ណ្ឌ តំណាងឯកឧត្តម ខូវ ឆាយ ប្រធានសព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្រុមបាល់ទាត់ គុនខ្មែរ និង និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានចូលរួមពិធីសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ការប្រកួតបាល់ទាត់មនុស្សធម៌ ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» នៅភោជនីយដ្ឋានទន្លេសាបាក់។

លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានលើកឡើងថា មុនការប្រកួតចាប់ផ្តើមជាផ្លូវការនាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមកីឡាករទំាង២ក្រុមនឹងនាំគ្នាធ្វើការ បរិច្ចាគឈាមនឹងចាប់ផ្តើមនៅវេលាម៉ោង ៧:៣០ នាទីព្រឹករហូតដល់ម៉ោង ៥:០០ នាទីល្ងាច ក្រៅពីកម្មវិធីបរិច្ចាគឈាមក៏មានការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ ចាប់ពីម៉ោង ៦:០០ ល្ងាចតទៅ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដូចគ្នាផងដែរ។

លោកប្រធានចាត់ការទូទៅ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានបន្តថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌ រវាងក្រុមពិធីករកីឡាកម្ពុជា និងបាល់ទាត់គុនខ្មែរ ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត” រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា និងក្រុមបាល់ទាត់គុនខ្មែរធ្វើឡើង ដោយមានការចង្អុលបង្ហាញណែនាំ និងគាំទ្រដ៏ខ្ពស់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕









x Enlarged Image