លោកនាយករដ្ឋមន្រ្តីប្រទេសកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី27 ខែកុម្ភៈថា ប្រទេសកាណាដា "នឹងធ្វើការឆ្លើយតបភ្លាមៗ និងខ្លាំងបំផុត" ប្រសិនបើសហរដ្ឋអាមេរិកដាក់ពន្ធលើការនាំចូលទំនិញរបស់ប្រទេសកាណាដានៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។ លោកនាយករដ្ឋមន្ត្រី ទ្រូដូ ក៏បានបញ្ជាក់ថា ប្រទេសកាណាដា មិនចង់ឲ្យមានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសជិតខាងនោះទេ។