ភ្នំពេញ ៖
នាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៩:០០នាទីយប់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យ និង ណែនាំទីតាំងអាជីវកម្មក្លឹបឌីស្កូតែក ចំនួន៥ទីតាំង ស្ថិតនៅសង្កាត់ចោមចៅទី១ និង ស្ថិតនៅសង្កាត់ចោមចៅទី២ ក្នុងនោះ លោកអភិបាលខណ្ឌ បានណែនាំដល់ម្ចាស់ទីតាំងរួមមានដូចខាងក្រោម៖
១-ហាមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងគ្រប់ប្រភេទ
២-ហាមជួញដូរផ្លូវភេទ
៣-ហាមមិនឲ្យក្មេងក្រោមអាយុ ១៨ឆ្នាំ ចូលក្លឹបកម្សាន្ដ (អនីតិជន)
៤-ត្រូវរៀបចំបំពាកអំពូលសូឡានៅតាមច្រកផ្លូវសុវត្ថិភាព
៥-ត្រូវរៀបចំស្លាកសញ្ញាសុវត្ថិភាពច្រកចេញ-ចូលឲ្យបានត្រឹមត្រូវ
៦-ត្រូវកែតម្រូវច្រកទ្វារសុវត្ថិភាពឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់ និងមានលំហូរចេញចូលបានរលូន
៧-និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អប្រសើរ។
ប្រតិបត្តិការចុះណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មក្លិបកម្សាន្ត នេះ បានបញ្ចប់នៅវេលាម៉ោង ២២និង៣០នាទីយប់ នាថ្ងៃខែឆ្នាំដដែល៕